កាន់តែទំនើប ! មណ្ឌលព័ត៌មានស្ត្រីកម្ពុជាដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទដៃ WMC លើកកម្ពស់ព័ត៌មានសង្គម

ថ្ងៃច័ន្ទ ទី១១ ខែកញ្ញា​ ឆ្នាំ២០២៣      ម៉ៅ សំណាង
ចែករំលែក
Views: 235
1

ភ្នំពេញ - មណ្ឌលព័ត៌មានស្ត្រីកម្ពុជា (WMC) បានសម្ពោធឱ្យប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ ( WMC App) ជាសាធារណៈនៅព្រឹកថ្ងៃចន្ទនេះ ដែលជាទម្រង់កម្មវិធីឌីជីលថ្មីទំនើបប្រមូលផ្តុំព័ត៌មានចម្រុះសម្បូរបែប ដូចជា កម្មវិធីវិទ្យុ កម្មវិធីព័ត៌មាន សំឡេងព័ត៌មាន (ផតខាស) និងកម្មវិធីសំណូមពរផ្សេងៗ ។ 

 

ការដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទដៃនាពេលនេះ មានគោលបំណងផ្សព្វផ្សាយព័ត៌មានអំពីសំឡេងរបស់ស្ត្រី និងយុវតីឱ្យកាន់តែទូលំទូលាយបន្ថែមលើប្រព័ន្ធផ្សព្វផ្សាយដែលមានស្រាប់ ។ កម្មវិធីទូរស័ព្ទដៃបស់មណ្ឌលព័ត៌មានស្ត្រីកម្ពុជា អាចទាញយកប្រើប្រាស់បានតាមរយៈ Play Store និង App Store ដោយវាយពាក្យ WMC ឬអាចទាញយកកម្មវិធីតាមរយៈ QR Code ។

 

សូមជម្រាបថា រយៈពេល ២៩ឆ្នាំកន្លងមកនេះ មណ្ឌលព័ត៌មានស្ត្រីកម្ពុជា បានបំពេញបេសកម្មរបស់ខ្លួនរួមចំណែកលើកស្ទួយសមភាពយេនឌ័រ តួនាទី និងតម្លៃស្រ្តីនៅក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិតាមរយៈប្រព័ន្ធផ្សព្វផ្សាយបែបបុរាណ និងសម័យទំនើបនូវកម្មវិធីអប់រំផ្សព្វផ្សាយ វគ្គបណ្ដុះបណ្ដាល ការផលិតព័ត៌មាន ការផ្ទៀងផ្ទាត់ព័ត៌មាន ផលិតវីដេអូ និងសំឡេង និងអត្ថបទជាដើម ៕

 

 

 

 

 

អត្ថបទពេញនិយម

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទលើកទឹកចិត្តឱ្យគ្រប់គ្នាគិតពីបរិក្ខាទឹកស្អាតនិងអនាម័យធន់នឹងការប្រែប្រួលអាកាសធាតុ

អង្គការ​​សំអា​តទន្លេសមុទ្រ តាំង​បង្ហាញស្នាដៃ​សិល្បៈដែល​កែច្នៃ​ពីសំ​រាម​ក្នុង​ទន្លេ

រដ្ឋម​ន្ត្រី​ប​រិស្ថា​ន​៖ កម្ពុជា​អាច​លក់​កាបូន​បាន ជារ​បត់ថ្មីមួយ​ដែល​អាចរ​កចំណូល​ពីការ​អភិរក្សធន​ធាន​ធម្មជាតិ

ក្រសួង​អភិវឌ្ឍន៍​ជនបទ រៀបចំការ​ប្រកួតប្រជែង​អត្ថបទ​លើប្រធានបទ ទឹកស្អាត អនាម័យ និងវិធី​បង្ការរោគ សម្រាប់​សិស្សថ្នាក់ទី​១២

សម្តេច​តេជោ ហ៊ុន សែន ស្នើឲ្យរដ្ឋមន្រ្តី​ការប​រទេស​អាស៊ាន បង្កើត​​កិច្ចព្រមព្រៀង​បៃតង​អា​ស៊ាន

អត្ថបទដែលទាក់ទង